លោក កែ សួន សុភាព សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យបានដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខ
បន្ទាយមានជ័យ៖ លោក កែ សួន សុភាព សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារចែកជូនពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន១០០គ្រួសារ នៅភូមិក្បាលស្ពាន(សួនស្ព័រ) សង្កាត់ព្រះពន្លា ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥។ស្បៀងអាហារក្នុងមួយគ្រួសារទទួលបានរួមមាន៖១-អង្ករ ៥គីឡូក្រាម២-ទឹកសុទ្ធ ១យួរ៣-មី ១កេស៤-ឃីត ១ថង់៥-សារុង ១អាជ្ញាធរមូលដ្ឋានសរុប ១១នាក់ ក្នុងម្នាក់ៗទទួលបាន៖១- អង្ករ ១០គីឡូក្រាម២-ទឹកដោះគោជូរ Yeo’s ២យួរ៕










